(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានទទួលអំណោយជាថវិកាចំនួន ៥ពាន់ដុល្លារអាមេរិក សម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ ពីមន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១នេះ នាទីស្ដីក្រសួង។

ពិធីប្រគល់-ទទួលនេះ បានធ្វើឡើងក្រោម អធិបតីភាព លោកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងតំណាងមន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ។

ក្នុងឱកាសនោះ លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា «អំណោយដ៏ថ្លៃថ្លារបស់មន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ ត្រូវបានចងចាំទុកដោយរាជរដ្ឋាភិបាលកម្ពុជា និងមន្រ្តីសុខាភិបាល ព្រមទាំងអ្នករងគ្រោះដោយ ជំងឺកូវីដ-១៩ និងលើកទឹកចិត្តមន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ឱ្យបន្តខិតខំទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ នៅកម្ពុជា»

លោកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអំណោយ មនុស្សធម៌ដ៏ថ្លៃថ្លារបស់មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ដែលនេះគឺជាកាយវិការ នៃវប្បធម៌ចែករំលែកជាមួយរាជ រដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញវិធានការការពារ ទប់ស្កាត់ និងឆ្លើយតបការរាលដាល នៃជំងឺកូវីដ-១៩ នៅកម្ពុជា៕