(កណ្តាល)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ បានពង្រីកការបរិច្ចាគទឹកបរិសុទ្ធ កម្ពុជា ជូនដល់កម្លាំងចម្រុះយាមតាមគោលដៅបិតខ្ទប់ចំនួន២០ទីតាំង ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ដែលជាផ្នែកមួយនៃយុទ្ធនាការ «ទឹកចិត្តកម្ពុជា»។

នេះជាការបរិច្ចាគបន្ថែមទៅលើអំណោយជាង២ពាន់កេស ដែលក្រុមហ៊ុនបានចែកជូនគោលដៅបិទខ្ទប់ជាង១០០ទីតាំង ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ កាលពីសប្តាហ៍មុន។

លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានប្រសាសន៍ថា៖ «ការបរិច្ចាគនាពេលនេះ គឺដើម្បីចូលរួមជាមួយរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ-១៩ តាមរយៈការផ្តល់ជាកម្លាំងចិត្ត និងកាត់បន្ថយចំណាយរបស់កងកម្លាំងចម្រុះដែលកំពុងបំពេញបេសកកម្មយ៉ាងលំបាកមួយនេះ»

គួរបញ្ជាក់ថា យុទ្ធនាការ «ទឹកចិត្តកម្ពុជា» បានចាប់ផ្តើមកាលពីចុងឆ្នាំ២០២០ ដោយគ្រោងបរិច្ចាគទឹកបរិសុទ្ធ កម្ពុជា ប្រមាណ៣ម៉ឺនកេស ជូនដល់ស្ថាប័ននានា៕