(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចបន្ទាន់មួយ ដោយបន្តបិទខ្ទប់តំបន់មួយចំនួន និងបែងចែកជា៣ផ្នែកគឺ «តំបន់ក្រហម» «តំបន់លឿងទុំ» និង«តំបន់លឿង» ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ប៉ុន្តែបង្រួមតំបន់បិទខ្ទប់មកតូចវិញ។

នេះបើតាមសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានផ្លូវការ។

បើតាមសេចក្តីសម្រេចនេះ, តំបន់លឿង តំបន់លឿងទុំ និងតំបន់ក្រហម ក្នុងរាជធានីភ្នំពេញ នឹងត្រូវអនុវត្តដូចវិធានការដែលដាក់ចេញដោយរាជរដ្ឋាភិបាលកន្លងទៅ ដោយក្នុងនោះតំបន់លឿង តំបន់លឿងទុំ អនុញ្ញាតឱ្យធ្វើចរាចរ និងសកម្មភាពចាំបាច់ប៉ុណ្ណោះ ហើយតំបន់ក្រហមនៅតែបន្តរឹតត្បិតខ្លាំងក្លាដដែល។

សូមអានសេចក្តីសម្រេច និងផែនទីបង្ហាញទីតាំងតំបន់ទាំង៣៖