(កណ្តាល)៖ រដ្ឋបាលខេត្តកណ្តាល ចេញសេចក្តីសម្រេចកំណត់ «តំបន់ក្រហម» និង «តំបន់លឿង» ក្នុងភូមិសាស្រ្តក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។

ប្រការ ១ នៃសេចក្ដីសម្រេចនេះបានបញ្ជាក់ថា ត្រូវបិទខ្ទប់តំបន់អគារវប្បធម៌ក្នុងភូមិសាស្ត្រភូមិតាខ្មៅ២ នៃសង្កាត់តាខ្មៅ ក្រុងតាខ្មៅ និងត្រូវកំណត់ជា «តំបន់ក្រហម» ដែលត្រូវចាប់ផ្ដើមអនុវត្តសម្រាប់រយៈពេល ៧ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី០៦ ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល។