(កំពង់ស្ពឺ)៖ រដ្ឋបាលខេត្តកំពង់ស្ពឺ នៅរយប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីការរកឃើញ និងបង្ហាញអត្តសញ្ញាណ ប្រជាពលរដ្ឋចំនួន០៨នាក់បន្ថែមទៀត ដែលទើបរកឃើញវិជ្ជមានជំងឺកូវីដ១៩។

បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់នេះ បានឱ្យដឹងថា អ្នកជំងឺកូវីដ១៩ថ្មីទាំង០៨នាក់ មាននៅស្រុកសំរោងទង, ស្រុកភ្នំស្រួច, ស្រុកបសេដ្ឋ, ស្រុកឧដុង្គ និងស្រុកគងពិសី គឺជាករណីឆ្លងក្នុងសហគមន៍។

រដ្ឋបាលខេត្តកំពង់ស្ពឺ ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលបានប៉ះពាល់ផ្ទាល់ ត្រូវរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលជាមួយអ្នកវិជ្ជមានខាងលើ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធជាមួយអ្នកដទៃទៀតឡើយ៕