(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាយប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ បានថ្លែងសារសំឡេងពាក់ព័ន្ធនឹងវិធានការសំខាន់ៗមួយចំនួន ដើម្បីជៀសវាងការបង្កហានិភ័យនៃការឆ្លងជំងឺកូវីដ១៩ នៅមុនពេលចាប់ផ្តើមដំណើរការរោងចក្រ សហគ្រាសក្នុងវិស័យកាត់ដេរ។

សារសំឡេងនេះគឺផ្ដោតលើការណែនាំឱ្យរោងចក្រ សហគ្រាសក្នុងវិស័យកាត់ដេរទាំងឡាយ ត្រូវពិនិត្យលើលទ្ធភាពមុនឱ្យបានត្រឹមត្រូវ ក្នុងការកំណត់ឈ្មោះ និងចំនួនកម្មករនិយោជិត ៥០% ដើម្បីប្រើប្រាស់នៅពេលបើកដំណើរការផលិតកម្មក្នុងរោងចក្រ សហគ្រាសរបស់ខ្លួន។ រីឯការអនុវត្តនៅក្នុងពេលបើកដំណើរការរោងចក្រឡើងវិញយ៉ាងណានោះ គឺត្រូវយោងតាមសេចក្ដីថ្លែងការណ៍របស់គណៈកម្មការប្រឹក្សាការងារ។

សូមជម្រាបថា នាថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ក្រសួងការងារបានចេញសេចក្ដីថ្លែងការណ៍របស់គណៈកម្មការប្រឹក្សាការងារ ដែលបានបញ្ជាក់ពីខ្លឹមសារ ៣ ចំណុចធំៗ ក្នុងនោះរួមមាន៖

១៖ វិធានការរដ្ឋបាលនៅពេលមានករណីវិជ្ជមានកូវីដ១៩ នៅតាមរោងចក្រ សហគ្រាស។

២៖ កិច្ចព្រមព្រៀងអំពីការបើកដំណើរការសកម្មភាពអាជីវកម្មឡើងវិញរបស់រោងចក្រ សហគ្រាស ក្រោយបញ្ចប់ការបិទខ្ទប់ដោយវិធានការរដ្ឋបាល ដែលបានកំណត់នូវវិធានការលម្អិត ១២ ចំណុចបន្ថែមទៀត។

៣៖ ការចាក់វ៉ាក់សាំងជូនកម្មករនិយោជិត។

ខាងក្រោមនេះជាសារសំឡេងរបស់លោក ហេង សួរ ព្រមទាំងសេចក្ដីថ្លែងការណ៍របស់គណៈកម្មការប្រឹក្សាការងារ៖