(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ចំនួន៦នាក់បន្ថែមទៀត នាយប់នេះ ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបមានចំនួន៧នាក់ ក្នុងថ្ងៃទី៥ ខែឧសភានេះ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបាន អ្នកជំងឺថ្មីដែលឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ រួមមាន៖

១. ឈ្មោះ អង ហ៊ាន ភេទស្រី អាយុ៦៧ឆ្នាំ មានអាសយដ្ឋាននៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
២. ឈ្មោះ កាន់ សុភី ភេទស្រី អាយុ៥៩ឆ្នាំ មានអាសយដ្ឋាននៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
៣. ឈ្មោះ សយ សុធា ភេទស្រី អាយុ៤៤ឆ្នាំ មានអាសយដ្ឋាននៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
៤. ឈ្មោះ ហៃ ណាឌី ភេទស្រី អាយុ៣២ឆ្នាំ មានអាសយដ្ឋាននៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
៥. ឈ្មោះ មុំ ម៉ាលី ភេទស្រី អាយុ ១៧ឆ្នាំ មានអាសយដ្ឋាននៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
៦. ឈ្មោះ ម៉ម ចាន់នី ភេទស្រី អាយុ៤ឆ្នាំ មានអាសយដ្ឋាននៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

តាមការបញ្ជាក់ពីរដ្ឋបាលខេត្ត អ្នកទាំង៦នាក់ ខាងលើ គឺជាអ្នកពាក់ព័ន្ធជាមួយឈ្មោះ ម៉ន ប៉ូលីន ឈ្មោះ ស្រី ពៅ និងឈ្មោះ ម៉ម សុខេន ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី៤ ខែឧសភា។

ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប បានអំពាវនាវឱ្យប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។

សូមរំលឹកថា មកទល់ពេលនេះ ខេត្តសៀមរាបមានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៦១នាក់ហើយ បានព្យាបាលជាសះស្បើយចំនួន១៧នាក់ ស្លាប់១នាក់ និង៤៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕