(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ រៀបចំសន្និសីទសារព័ត៌មានផ្សព្វផ្សាយសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការដាក់ចេញវិធានការរដ្ឋបាលសម្រាប់ភូមិសាស្ត្រ រាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ដោយបែងចែកជា «តំបន់ក្រហម» «តំបន់លឿងទុំ» និង «តំបន់លឿង» រយៈពេល៧ថ្ងៃទៀត។

សន្និសីទសារព័ត៌មានខាងលើ ប្រព្រឹត្តទៅនាថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ០៩៖០០នាទី នៅសាលារាជធានីភ្នំពេញ (សាលប្រជុំ ជាន់ទី២ អគារ “ខ”)។

លោកបន្តថា វាគ្មិនចូលរួម៖

១៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ
២៖ លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ
៣៖ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ។

សូមជម្រាបថា រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចបន្ទាន់មួយ ដោយបន្តបិទខ្ទប់តំបន់មួយចំនួន ដោយចែកចេញជា៣ផ្នែកគឺ «តំបន់ក្រហម» «តំបន់លឿងទុំ» និង«តំបន់លឿង» ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ប៉ុន្តែបង្រួមតំបន់បិទខ្ទប់មកតូចវិញ សម្រាប់រយៈពេល៧ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១៕