(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញករណីវិជ្ជមានកូវីដ១៩ លើប្រជាពលរដ្ឋ៣នាក់ ដែលរស់នៅស្រុកចំការលើ និងស្រុកកោះសូទិន។

រដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ថា នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកំពង់ចាម បានទទួលលទ្ធផលបញ្ជាក់ពីវិទ្យាស្ថាន
សុខភាពសាធារណៈ ពីករណីវិជ្ជមានកូវីដ-១៩ លើប្រជាពលរដ្ឋចំនួន៣នាក់រួមមាន៖

១៖ ឈ្មោះ កុល ប្រុស ភេទប្រុស អាយុ ៥០ឆ្នាំ រស់នៅភូមិ១០មករា ឃុំបុសខ្នុរ ស្រុកចំការលើ។
២៖ ឈ្មោះ ហង្ស សារ៉ន ភេទស្រី អាយុ ៥៦ឆ្នាំ រស់នៅភូមិ១០មករា ឃុំបុសខ្នុរ ស្រុកចំការលើ។
៣៖ ឈ្មោះ លឹម គឿន ភេទស្រី អាយុ ៦៧ឆ្នាំ រស់នៅភូមិកំពង់រាប ឃុំកំពង់រាប ស្រុកកោះសូទិន។

រដ្ឋបាលខេត្តកំពង់ចាម បានចាត់ឱ្យមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានបញ្ជូនអ្នកជំងឺមកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម និងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលនឹងករណីនេះបន្ថែមទៀត។

ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ចាម កំពុងបន្តស្វែងរកទីតាំង និងអ្នកប៉ះពាល់ជាមួយអ្នកជំងឺបន្ថែមទៀត និងសូមអំពាវនាវដល់អ្នកពាក់ព័ន្ធ សូមទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ជាបន្ទាន់តាមរយៈលេខទូរស័ព្ទ៖ ០៧០ ៨២៨ ៧៨៨ និង ០១២ ៧៣៦ ៧៥៥៕