(ភ្នំពេញ)៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះអ្នកឧកញ៉ា លាង ឃុន អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ និងលោកជំទាវ បានជួយឧបត្ថម្ភថវិកាចំនួន ៥៣០,០០០ដុល្លារអាមេរិក។

សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ នឹងយកចិត្តទុកដាក់ប្រើប្រាស់អំណោយដ៍សប្បុរសនេះ ដើម្បីបម្រើសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋ ដែលជួបការលំបាក ដោយគ្រោះមហន្តរាយផ្សេង។

សូមជូនពរ បវរសួស្តីមហាប្រសើរ និងពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ខាងក្រោមនេះ ជាលិខិតថ្លែងអំណរគុណរបស់អភិបាលរាជធានីភ្នំពេញ៖