(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ បានចេញសេចក្តីជូនដំណឹង ស្តីពីការសម្រេចការផ្អាកអាជីវកម្ម៣ទីតាំង ដែលពាក់ព័ន្ធអ្នកវិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១កន្លងទៅ។ នេះបើតាមសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១។

ទីតាំងទាំង៣កន្លែង ដែលរដ្ឋបាលខេត្តព្រះវិហារ ចេញសេចក្តីសម្រេចផ្អាកធ្វើអាជីវកម្ម រួមមាន៖

* បន្ទប់ពិគ្រោះ និងព្យាបាលជំងឺ ហែម ភិរឹទ្ធ ស្ថិតនៅភូមិរវៀងត្បូង ឃុំរុងរឿង ស្រុករវៀង
* បន្ទប់ពិគ្រោះ និងព្យាបាលជំងឺ មុំ រឹទ្ធី ស្ថិតក្នុងភូមិឡអិដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ
* ផ្ទះសំណាក់ គីម សិរីភា ស្ថិតក្នុងភូមិងណ្តូងពោធិ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ។

ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តព្រះវិហារ៖