(កោះកុង)៖ សមត្ថកិច្ច និងមន្ដ្រីសុខាភិបាល នៅល្ងាចថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះ បានប្រើប្រាស់តេស្ដរហ័សរកឃើញអ្នកបើករថយន្ដតាក់ស៉ីម្នាក់ វិជ្ជមានជំងឺកូវីដ១៩ ពេលកំពុងធ្វើដំណើរតាមដងផ្លូវ ហើយឆ្លងកាត់ព្រំប្រទល់ខេត្តកោះកុង នៅប៉ុស្ដិ៍អូរជ្រៅ។

សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា បុគ្គលដែលវិជ្ជមានជំងឺកូវីដ១៩នោះ ឈ្មោះ អ៊ិច សោភួង អាយុ៣៣ឆ្នាំ រស់នៅភូមិបឹងព្រាវ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង ដែលមានមុខរបរ អ្នករត់តាក់ស៊ីពីភ្នំពេញ ទៅព្រះសីហនុ តែឈប់រត់២ខែហើយនៅតែផ្ទះទេ។

ឈ្មោះជំងឺបានប្រាប់សមត្ថកិច្ច កាលពី៦ថ្ងៃមុន គាត់បានទៅយកប្រពន្ធធ្វើការនៅកាស៊ីណូ ក្រុងបាវិត ខេត្តស្វាយរៀង។ បច្ចុប្បន្នកំពុងដាក់សម្រាកឲ្យព្យាបាលនៅបន្ទប់ដាច់ដោយឡែក និងបានយកសំណាកបញ្ជូនទៅបាស្ទ័រដើម្បីបញ្ជាក់៕