(កែប)៖ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប នាថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីការដាក់ប៉ុស្ដិ៍ត្រួតពិនិត្យ អនុវត្តវិធានការសុខាភិបាលក្នុងភូមិសាស្ត្រខេត្តកែប ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ និងបង្កលក្ខណៈងាយស្រួលដល់មន្ត្រីជំនាញក្នុងការស្រាវជ្រាវ និងកំណត់មុខសញ្ញាដែលមានហានិភ័យខ្ពស់ និងសំដៅកាត់ផ្ដាច់ខ្សែរយៈចម្លងចូលក្នុងសហគមន៍។