(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ សម្តេចតេជោ ហ៊ុន សែន ថ្លែងសារពិសេស ពាក់ព័ន្ធការសម្រេចចិត្តបិទខ្ទប់ខេត្តមួយចំនួន និងបញ្ជាឲ្យអភិបាលខេត្តកែសម្រួលសេចក្តីសម្រេចឡើងវិញបន្ទាន់ !

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១៥៥លាន ៨២ម៉ឺននាក់ ស្លាប់ជាង ៣លាន ២៥ម៉ឺននាក់ និងជាសះស្បើយជាង ១៣៣លាន ២៥ម៉ឺននាក់!

៣៖ សម្តេចតេជោ ហ៊ុន សែន ណែនាំអភិបាលរាជធានី ខេត្ត អនុវត្តវិធានការធ្វើចត្តាឡីស័ក សម្រាប់តែពលរដ្ឋសង្ស័យកើតកូវីដ១៩ប៉ុណ្ណោះ

៤៖ សហរដ្ឋអាមេរិក៖ មនុស្ស ៤.៦ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៧៤៣នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ

៥៖ ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៦៥០នាក់ ខណៈជាសះស្បើយ៧៣៩នាក់

៦៖ កំណត់ត្រាថ្មីនៅឥណ្ឌា! រកឃើញអ្នកឆ្លងកូវីដ-១៩ជាង «៤១២,០០០នាក់ក្នុង១ថ្ងៃ» និងអ្នកជំងឺជិត ៤,០០០នាក់ស្លាប់

៧៖ ក្រសួងសុខាភិបាល ប្រកាសពីការស្លាប់របស់អ្នកជំងឺ ៤នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩

៨៖ ថៃបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ជិត ២,០០០នាក់ទៀត និងអ្នកជំងឺ ១៨នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

៩៖ លោក កើត ឆែ៖ អ្នកនៅរាជធានីភ្នំពេញអាចចេញទៅខេត្តបាន តែត្រូវគោរពវិធានការខេត្តនោះ, អ្នកខេត្តអាចចូលភ្នំពេញបាន តែត្រូវគោរពតាមវិធានការរបស់អាជ្ញាធររាជធានីភ្នំពេញ

១០៖ កាណាដាអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង Pfizer សម្រាប់កុមារដែលមានអាយុចាប់ពី ១២ឆ្នាំឡើង

១១៖ អភិបាលរងរាជធានី កើត ឆែ៖ មន្ដ្រីមួយចំនួន បានឆ្លងជំងឺកូវីដពេលចុះចែកអំណោយជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ ខណៈជាច្រើនទៀតកំពុងជាប់ចត្តាឡីស័ក

១២៖ Facebook សម្រេចបន្តបិទគណនីរបស់លោក ដូណាល់ ត្រាំ ដោយគ្មានកាលកំណត់ ខណៈក្រុមប្រឹក្សាភិបាលអំពាវនាវឲ្យមានការពិនិត្យមើលឡើងវិញនៅ ៦ខែក្រោយ

១៣៖ រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវអ្នកទិញទំនិញអនឡាញទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្ន ក្រោយរកឃើញអ្នកដឹកជញ្ជូនទំនិញមានឆ្លងជំងឺកូវីដ១៩

១៤៖ ក្រុមហ៊ុន Moderna៖ «វ៉ាក់សាំងដូសទី៣មានប្រសិទ្ធភាពបង្កើនអង់ទីករ ប្រឆាំងកូវីដ-១៩បំប្លែងថ្មី មានប្រភពដើមពីអាហ្វ្រិកខាងត្បូង និងប្រេស៊ីល»

១៥៖ រដ្ឋបាលរាជធានីភ្នំពេញ យកវិធានការ៣ទៅប្រើប្រាស់ក្នុង «តំបន់ក្រហម» ដើម្បីកាត់ផ្ដាច់ការចម្លងជំងឺកូវីដ១៩ (

១៦៖ រដ្ឋមន្រ្តីការបរទេសអាមេរិក ចេញទៅអ៊ុយក្រែនដើម្បីសម្តែងការគាំទ្រ ក្រោយការប្រមូលផ្តុំកម្លាំងទ័ពរបស់រុស្ស៉ីបញ្ចប់ទៅវិញ

- ព័ត៌មាន Fresh News Plus

១៖ PayPal បញ្ជាក់ថា ប្រាក់ចំណេញនៅលើត្រីមាសទី១ ទទួលបានលើសពីការរំពឹងទុក ដោយសារកូវីដ-១៩

២៖ Chelsea ឡើងវគ្គផ្តាច់ព្រ័ត្រដណ្តើមពាន UCL ទល់នឹង Man City ក្រោយទម្លាក់អតីតជើងឯក ១៣សម័យកាល Real

៣៖ មិនធម្មតា! ត្រឹមរយៈពេល ៨ថ្ងៃ Manchester United ត្រូវលេង ៤ប្រកួតប៉ះសុទ្ធតែក្រុមខ្លាំង

៤៖ Jeff Bezos ទទួលបានប្រាក់ជិត ២ពាន់លានដុល្លារពីការលក់ហ៊ុនមួយចំនួននៅ Amazon

៥៖ ក្ដៅៗ! វិសាខា ប្រកាសចែកផ្លូវជាមួយខ្សែបម្រើអង់គ្លេស Charlie Machell

៦៖ លោក Kazunori សរសើរយុវជនបាទី និងប្ដេជ្ញាបង្ហាត់ពួកគេឲ្យក្លាយជាកីឡាករល្អនាថ្ងៃអនាគត

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com