(ភ្នំពេញ)៖ កាលពីល្ងាចថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញនេះ នៅរាជធានីភ្នំពេញ មានភ្លៀងមួយមេធំ លាយទ្បំនឹងខ្យល់កន្រ្តាក់ខ្លាំង បានបង្កការខូចខាត ដល់ជំរុំជម្រក ស្តង់ និងសម្ភារមួយចំនួន ដែលអាវុធហត្ថរាជធានីភ្នំពេញ ដំឡើងត្រៀមទុក សម្រាប់កម្លាំងឈរជើង នៅតាមមណ្ឌលសម្រាកព្យាបាល ជំងឺកូវីដ-១៩ ចំនួន៤ទីតាំង គឺ មណ្ឌលសម្រាកព្យាលបាល ហ្លួងម៉ែ, ទីតាំងសណ្ឋាគារ The Great Duke អតីតសណ្ឋាគារ អាំងទ័រកុងទីណង់តាល់, ទីតាំងវិទ្យាល័យជាស៊ីមសាមគ្គី និងទីតាំងដឹព្រីមៀរសែនសុខ។

ដោយមិនបង្អង់យូរ កម្លាំងឈរជើងនៅតាមទីតាំងទាំងនោះ ធ្វើការជួសជុលដំឡើងជំរុំជម្រក ស្តង់ និងសម្ភារដែលខូចខាត ដើម្បីបានស្នាក់នៅ ក៏ដូចជាអនុវត្តការងារប្រចាំថ្ងៃ ឡើងវិញផងដែរ៕