(ត្បូងឃ្មុំ)៖ រដ្ឋបាលខេត្តត្បូងឃ្មុំ បានរកឃើញអ្នកកូវីដ១៩ ម្នាក់ទៀត រស់នៅភូមិដីដុះ ឃុំប៉ើស២ ស្រុកក្រូចឆ្មារ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ ក្រោយបានធ្វើតេស្តរហ័ស។

រដ្ឋបាលខេត្ត បានបញ្ជាក់ថា អ្នកជំងឺរូបនេះមានឈ្មោះ នៅ វាសនា អាយុ៤២ឆ្នាំ ដែលបានប៉ះពាល់ជាមួយអ្នកជំងឺឈ្មោះ ហ៊ាង គាំ និងឈ្មោះ នៅ ផល ដែលមានវិជ្ជមានកូវីដ១៩។

រដ្ឋបាលខេត្ត សូមអំពាវនាវដល់អ្នកដែលបានប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺ សូមទៅជួបគ្រូពេទ្យ ដើម្បីយកសំណាក និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន៕