(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ ក្នុងទីតាំងភូមិកោងកាងទី១ ភូមិកោងកាងទី២ និងភូមិកោងកាងទី៣ ឃុំកោងកាង ស្រុកពញាក្រែក ក្រោយបិទមួយរយៈដោយសារពាក់ព័ន្ធអ្នកកើតជំងឺកូវីដ១៩។

ក្នុងសេចក្ដីសម្រេចនោះ រដ្ឋបាលខេត្តត្បូងឃ្មុំ បានណែនាំឲ្យអនុវត្តឲ្យបានហ្មត់ចង់តាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា គឺ «៣ការពារ និង៣កុំ» និងវិធានការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ៖