(តាកែវ)៖ ស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១នេះ បានបង្ហាញអត្តសញ្ញាណប្រជាពលរដ្ឋចំនួន៧នាក់ ដែលទើបរកឃើញឆ្លងជំងឺកូវីដ១៩។

របាយការណ៍ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា អ្នកដែលទើបរកឃើញឆ្លងជំងឺកូវីដ១៩នោះ រួមមាន៖

* ទី១៖ ឈ្មោះ វណ្ណ ស្រីអូន ភេទស្រី អាយុ៣៣ឆ្នាំ (លក់ខោអាវនៅផ្សារយាយត្រាប់) រស់នៅភូមិទឹកអំបិល ឃុំរវៀង ស្រុកសំរោង
* ទី២៖ ឈ្មោះ ចាន់ ស្រីមុំ ភេទស្រី អាយុ២៩ឆ្នាំ រស់នៅភូមិទឹកអំបិល ឃុំរវៀង ស្រុកសំរោង
* ទី៣៖ ឈ្មោះ ហុក ឃី ភេទប្រុស អាយុ៤២ឆ្នាំ (លក់ខោអាវនៅផ្សារយាយត្រាប់) រស់នៅភូមិត្រពាំងឈូក ឃុំរវៀង ស្រុកសំរោង
* ទី៤៖ ឈ្មោះ ម៉ិច ធារី ភេទស្រី អាយុ៤៣ឆ្នាំ (លក់ខោអាវនៅផ្សារយាយត្រាប់) រស់នៅភូមិត្រពាំងឈូក ឃុំរវៀង ស្រុកសំរោង
* ទី៥៖ ឈ្មោះ សុខ ធីតា ភេទស្រី អាយុ១៨ឆ្នាំ (កម្មកររោងចក្រលីឡាកឯករាជ្យ១ រាជធានីភ្នំពេញ) រស់នៅភូមិសាមគ្គី ឃុំអង្គរបូរី ស្រុកអង្គរបូរី
* ទី៦៖ ឈ្មោះ ហោ អាម៉ី ភេទស្រី អាយុ២០ឆ្នាំ (កម្មកររោងចក្រលីឡាកឯករាជ្យ១ រាជធានីភ្នំពេញ) រស់នៅភូមិសាមគ្គី ឃុំអង្គរបូរី ស្រុកអង្គរបូរី
* ទី៧៖ ឈ្មោះ ហេង កញ្ញា ភេទស្រី អាយុ១៩ឆ្នាំ រស់នៅភូមិចង្កើប ឃុំកំពែង ស្រុកព្រៃកប្បាស។

បច្ចុប្បន្នបុគ្គលទាំង ០៧នាក់ខាងលើ ក្នុងនោះ៤នាក់ត្រូវបានក្រុមគ្រូពេទ្យបញ្ជូន ទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបាទី, ២នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកអង្គរបូរី និង ម្នាក់បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកព្រៃកប្បាស។ រហូតមកដល់ពេលនេះ អាជ្ញាធរ និងក្រុមគ្រូពេទ្យកំពុងចុះស្រាវជ្រាវរកអ្នកពាក់ព័ន្ធជាមួយបុគ្គលទាំង ០៧នាក់ខាងលើបន្ថែមទៀត៕