(តាកែវ)៖ លោក អ៊ូច ភា អភិបាលខេត្តតាកែវ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេច ឱ្យផ្អាកការលក់ដូរបណ្ដោះអាសន្ន នៅផ្សារយាយត្រប់ ស្ថិតនៅភូមិថ្មី ឃុំរវៀង ស្រុកសំរោង ដែលជាតំបន់មានអ្នកវិជ្ជមានកូវីដ-១៩ បានប៉ះពាល់ផ្ទាល់ និងប្រយោលច្រើននាក់។

ផ្សារខាងលើ ត្រូវបានបិទដំណើរការជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី៩ ខែឧសភានេះ រហូតដល់មានការជូនដំណឹងជាថ្មី៕