(កំពង់ស្ពឺ)៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន០៨នាក់ថ្មីបន្ថែមទៀត។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ ចំនួន០៨រូប ដែលជាករណ៍ឆ្លងក្នុងសហគមន៍ ដូចមានរាយនាមខាងក្រោម៖

ទី១៖ ឈ្មោះ ឡាញ់ ស្រីធូ ភេទស្រី អាយុ២២ឆ្នាំ រស់នៅភូមិត្រពាំងទន្ទឹម ឃុំពោធិចំរើន ស្រុកបសេដ្ឋឋ ខេត្តកំពង់ស្ពឺ (បានប៉ះពាល់ផ្ទាល់អ្នកជំងឺកូវីដ១៩)
ទី២៖ ឈ្មោះ គុម្ភ សៀងលីន ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិត្រពាំងទន្លាប់ ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ (បានប៉ះពាល់ផ្ទាល់អ្នកជំងឺកូវីដ១៩)
ទី៣៖ ឈ្មោះ យ៉ង់ សៅយ៉ត ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិរកាកោះ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ (បានប៉ះពាល់ផ្ទាល់អ្នកជំងឺកូវីដ១៩)
ទី៤៖ ឈ្មោះ ដោក តុង ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិកន្លែងរមាស ឃុំពេជ្រមុន្ទី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ( បានប៉ះពាល់ផ្ទាល់អ្នកជំងឺកូវីដ១៩)
ទី៥៖ ឈ្មោះ កើត ធា ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិបាំងណា ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ (បានប៉ះពាល់ផ្ទាល់អ្នកជំងឺកូវីដ១៩)
ទី៦៖ ឈ្មោះ អ៊ឹង ប៊ុនតឹម ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិព្រៃរំដួល ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (បានប៉ះពាល់ផ្ទាល់អ្នកជំងឺកូវីដ១៩)
ទី៧៖ ឈ្មោះ អំ វណ្ណា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិរបងចុះ ឃុំសំរោងទង ស្រុកសំរោងទងខេត្តកំពង់ស្ពឺ (បានប៉ះពាល់ផ្ទាល់អ្នកជំងឺកូវីដ១៩)
និងទី៨៖ ឈ្មោះ ជា អ៊ុន ភេទស្រី អាយុ៣២ឆ្នាំ រស់នៅភូមិថ្មគោល ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កម្មការិនីរោងចក្រតៃណាន បែកចាន។

រដ្ឋបាលខេត្តកំពង់ស្ពឺ សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺខាងលើ ត្រូវរួសរាន់ទៅយកសំណាក ឬទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យបង្អែកដែលនៅជិតបងប្អូន ព្រមទាំងត្រូវដាក់ខ្លួនឱ្យនៅដាច់ដោយឡែករយៈពេល១៤ថៃ្ង។ ក្នុងករណីមានបញ្ហាសុខភាព ឬរោគសញ្ញាសង្ស័យផ្សេងៗ ត្រូវរាយការណ៍បន្ទាន់ជូនអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនង តាមរយៈទូរស័ព្ទលេខ៖ ០១២៩៨៥ ៦៨៩/ ០៨៨ ៥៩៨ ៤៤៩៦។

ទន្ទឹមនេះ សូមបងប្អូនប្រជាពលរដ្ឋ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ «៣កុំ និង៣ការពារ» របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕