(បន្ទាយមានជ័យ)៖ កម្លាំងចម្រុះព្រំដែន បានឃាត់ខ្លួនមេខ្យល់ចំនួន២នាក់ ករណីនាំមនុស្សចំនួន២៥នាក់ ឆ្លងដែនទៅធ្វើការនៅប្រទេសថៃ ដោយខុសច្បាប់ នៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ត្រង់ភូមិសាស្ត្រ អូរព្រំដែន ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

មេខ្យល់ដែលត្រូវបានចាប់ខ្លួនបានទី១៖ ឈ្មោះ ដឹប នុន ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងទី២៖ ឈ្មោះ ម៉ៃ សៃហុន ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិភ្នំរូង ឃុំបឹងបេង ស្រុកម៉ាឡៃ។

បច្ចុប្បន្ននេះ មេខ្យល់ទាំង២នាក់ខាងលើ កំពុងត្រូវបានឃុំខ្លួន ដើម្បីសួរចម្លើយនៅស្នាក់ការកងរាជអាវុធហត្ថស្រុកម៉ាឡៃ។ ចំណែកឯពលករទាំង២៥នាក់ក្នុង នោះមានស្រី១៧ ក្មេង២នាក់ ត្រូវបានកម្លាំងចម្រុះបញ្ជូនទៅធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័ក ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ អស់ហើយ៕