(ភ្នំពេញ)៖ ក្រុមហ៊ុន និងសហគ្រាស ចំនួន៧ ឧបត្ថម្ភថវិកា ១,៦០០ដុល្លារអាមេរិក និង ៤,៥លានរៀល ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១នេះ។

ក្រុមហ៊ុន និងសហគ្រាស ចំនួន៧ រួមមាន៖
* ក្រុមហ៊ុន ប៊ីអឹមស៊ី ខូអិលធីឌី ថវិកា ១ពាន់ដុល្លារ,
* លោកស្រី ជា មាន ថវិកា ៥០០ដុល្លារ
* លោកស្រី លឹម សុថាវី ថវិកា ១០០ដុល្លារ
* លោក លីវ សុវណ្ណារើន ថវិកា ២លានរៀល
* ក្រុមហ៊ុន ភ្លន់ ហុង ខូអិលធីឌី ថវិកា ១លានរៀល
* ក្រុមហ៊ុន សិង្ហ វ៉ាន់ អេច.អេច ខូអិលធីឌី ថវិកា ១លានរៀល
* លោក អាំង គីហេង ថវិកា ៥០ម៉ឺនរៀល។

ក្រុមហ៊ុន និងសហគ្រាស ចំនួន៧ កន្លងមកតែងតែចូលរួមឧបត្ថម្ភថវិកាជារៀងរាល់ឆ្នាំ ដល់កាកបាទក្រហមកម្ពុជាសម្រាប់ទិវា ៨ឧសភា។ កន្លងមក ក៏តែងតែបានចូលរួមឧបត្ថម្ភថវិកា ជួយដល់យុទ្ធនាការផ្សេងៗរបស់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងបានចូលរួមជួយឧបត្ថម្ភដល់កម្មវិធីសប្បុរសជាច្រើនទៀត៕