(ភ្នំពេញ)៖ ត្បិតថា បច្ចុប្បន្ននេះប្រទេសកម្ពុជា និងពិភពលោកកំពុងរងការវាយលុកដោយជំងឺរាតត្បាតសាកលកូវីដ១៩ក៏ដោយ ក៏ការបញ្ជាទិញទំនិញពីរោងចក្រនៅឯបរទេសនៅតែធ្វើឡើងជាធម្មតា និងចាំបាច់សម្រាប់អ្នកប្រកបអាជីវកម្មផ្សេងៗ។ លោកឡែមឌឿន ដាឡឹម ហៅលោក លី យ៉ាំង ដែលជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ និងក៏ជាអគ្គនាយកក្រុមហ៊ុននាំទំនិញពីបរទេស បានលើកឡើងថា ការបញ្ជាទិញទំនិញពីរោងចក្រដោយផ្ទាល់មិនមានការពិបាកនោះទេ បើអាជីវករ និងពាណិជ្ជករទាំងអស់ដឹងពីរបៀបធ្វើនោះ។

លោកឡែមឌឿន ដាឡឹម មានចំណេះជំនាញ និងបទពិសោធន៍ជាក់ស្តែងដែលលោកបានឆ្លងកាត់ក្នុងការដំណើរការអាជីកម្ម និងការបញ្ជាទិញទំនិញនានាពីរោងចក្រនៅបរទេសមកសរសេរចេញជាសៀវភៅមួយក្បាលឈ្មោះថា «ការចាប់ផ្តើមអាជីវកម្មប្រើទុន $50»។ សៀវភៅនេះ បានរៀបរាប់ដោយសង្ខេប និងចំៗពីវិធីសាស្រ្តធ្វើយ៉ាងណាដំណើរការអាជីករដោយប្រើប្រាស់ទុនទាប តែមានប្រសិទ្ធភាព និងជោគជ័យ។ អ្វីដែលពិសេស គឺសៀវភៅនេះ នឹងបង្រៀនអ្នកចង់ប្រកបអាជីវកម្ម ឬអ្នកកំពុងប្រកបអាជីវកម្មពីរបៀបបញ្ជាទិញទំនិញពីរោងចក្រនៅក្រៅប្រទេសដោយតម្លៃទាប មិនចំណាយពេលវេលាយូរ តែមានប្រសិទ្ធភាពខ្ពស់។

ក្រៅពីសៀវភៅណែនាំនេះ លោកឡែមឌឿន ដាឡឹម ក៏មានគម្រោងចែករំលែកទាំងចំណេះដឹង និងបទពិសោធន៍ដល់សាធារណជន ជាពិសេស សិស្សានុសិស្ស និស្សិត និងយុវជនឱ្យយល់ច្បាស់ពី E-commerce និងពីរបៀបបញ្ជាទិញទំនិញផ្ទាល់ពីរោងចក្រ ការធ្វើនិមិត្តសញ្ញា(ប្រ៊ែន)លើផលិតផលនានា ការនាំចូលផលិតផលសុខភាព ផលិតផលគ្រឿងសំអាង និងផលិតផលស្តង់ដាជាច្រើនប្រភេទទៀត។ លោកឡែមឌឿន ដាឡឹម នឹងចែករំលែកចំណេះដឹង និងបទពិសោធន៍ទាំងអស់នេះ តាមរយៈប្រព័ន្ធ ZOOM ដោយមិនគិតថ្លៃ។ សាធារណជនអាចចូលរួមដោយសេរីដោយគ្រាន់តែចុះឈ្មោះនៅក្នុង Telegram Group:https://t.me/joinchat/qs3Jp8KoI4RkODk1

លោកឡែមឌឿន ដាឡឹម គឺជាអ្នកជំនួញម្នាក់ដែលពោរពេញដោយបទពិសោធន៍ និងជោគជ័យនៅក្នុងមុខជំនួញអចលនទ្រព្យ និងការនាំទំនិញផ្សេងៗពីរោងចក្រនៅឯបរទេសមកចរាចរលក់នៅលើទីផ្សារកម្ពុជា។ លោកបានបញ្ចប់ការសិក្សាផ្នែកជំនួញអន្តរជាតិពីប្រទេសចិន និងវិទ្យាសាស្ត្រនយោបាយអន្តរជាតិពីសាលាLes O’ Brown Initiative OBI។ លោកក៏ធ្លាប់ជាសាស្ត្រាចារ្យបង្រៀនផ្នែក E-commerce និង ការគ្រប់គ្រងសហគ្រាស នៅសាកលវិទ្យាល័យហ្សិនយ៉ាង ប្រទេសចិន និងធ្លាប់បង្រៀនសហគ្រិនភាពជំនួញអន្តរជាតិ នៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តបាត់ដំបងផងដែរ៕