(កំពត)៖ រដ្ឋបាលខេត្តកំពត នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដី ជូនដំណឹងបង្ហាញពីការរកឃើញមនុស្សចំនួន៤នាក់បន្ថែមទៀត ដែលទើបរកឃើញវិជ្ជមានជំងឺកូវីដ១៩ ពាក់ព័ន្ធបុណ្យសពមួយនៅភូមិដើមចរា ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច។

សេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តកំពត ក៏បានបង្ហាញអត្តសញ្ញាណមនុស្សទាំង៤នាក់ ដែលទើបរកឃើញវិជ្ជមានជំងឺកូវីដ១៩ នេះផងដែរ រួមមាន៖

* ទី១៖ ស្ដ្រីឈ្មោះ តាន់ ង៉ូវ អាយុ៦២ឆ្នាំ
* ទី២៖ កុមារីឈ្មោះ ឌុង កន្និកា អាយុ៤ឆ្នាំ
* ទី៣៖ កុមារាឈ្មោះ ឌុង សុវណ្ណចិត្រា អាយុ២ឆ្នាំ
* ទី៤៖ ទារកឈ្មោះ ឌុង វ៉ាតឆារ៉ាកន អាយុ៥ខែ។

បច្ចុប្បន្នក្រុមឆ្លើយតបបន្ទាន់ បាននិងកំពុងស្រាវជ្រាវរកទីតាំង និងកំណត់មុខសញ្ញាអ្នក ដែលពាកព័ន្ធក្នុងករណីនេះជាបន្ដទៀត។ ក្រុមគ្រូពេទ្យ បានសហការជាមួយអាជ្ញាធរស្រុក អាជ្ញាធរឃុំ ចុះបិទអាជីវកម្មលក់ដូរតាមផ្ទះក្នុងភូមិដើមចារ និងអប់រំប្រជាពលរដ្ឋ ក្នុងភូមិទាំងអស់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព រហូតដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១៕