(បន្ទាយមានជ័យ)៖ កម្លាំងអន្តរាគមន៍វរសេនាតូចថ្មើរជើងលេខ៥១៤ រួមនឹងកងពលតូចថ្មើរជើងលេខ៥១ ដឹកនាំដោយលោកវរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១៤ សហការជាមួយកម្លាំងកងការពារព្រំដែនលេខ៥០៣, នគរបាលព្រំដែនគោកលេខ៩១១ និងនគរបាលប៉ុស្តិ៍រដ្ឋាបាលឃុំអូរបីជាន់ បានឃាត់ខ្លួនពលករខ្មែរចំនួន២៦នាក់ ដែលបម្រុងលួចឆ្លងដែនពីកម្ពុជា ទៅប្រទេសថៃដោយខុសច្បាប់។

ប្រតិបត្តិការបង្ក្រាបបទល្មើសលួចឆ្លងដែននេះ បានធ្វើឡើងនៅចំណុចគោលដៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១។

ក្រោយឃាត់ខ្លួនរួចសមត្ថកិច្ចបានសួរនាំ និងនាំពលករទាំង២៦នាក់នោះ ទៅធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ករយៈពេល១៤ថ្ងៃ៕