(ភ្នំពេញ)៖ នៅត្រីមាសទី១ ឆ្នាំ២០២១នេះ ធនាគារ អេស៊ីលីដា រកចំណូលសរុបបានជាង១០៩លានដុល្លារ កើនឡើងជាង៩% បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២០ ដោយចំណេញបានជាង៤៤លានដុល្លារ។ នេះបើតាមរបាយការណ៍ របស់ធនាគារ អេស៊ីលីដា។

របាយការណ៍បានបញ្ជាក់យ៉ាងដូច្នេះថា នៅត្រីមាសទី១ ឆ្នាំ២០២១នេះ ធនាគារ អេស៊ីលីដា រកចំណូលបានសរុបចំនួន ១០៩,១៨៦,៨៣៣ដុល្លារ កើនឡើងជាង៩% បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២០ ចំនួន៩៩,៤២៧,៩៣០ដុល្លារ។

ដោយឡែកចំពោះប្រាក់ចំណេញ នៅត្រីមាសទី១ ឆ្នាំ២០២១នេះ ធនាគារ អេស៊ីលីដា ចំណេញបានសរុបចំនួន ៤៤,១០១,៤៣៨ដុល្លារ កើនជាង៣១% បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២០ ចំនួន ៣៣,៥៨៥,១២១ដុល្លារ។

គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២១នេះ ធនាគារ អេស៊ីលីដា មានទ្រព្យសកម្មសរុបចំនួន៦,៧៧១,៧៧៦,៧១០ដុល្លារ។

គូសបញ្ជាក់ថា នៅឆ្នាំ២០២០ ធនាគារ អេស៊ីលីដា រកចំណូលសរុបបានជាង៣៨៧លានដុល្លារ និងចំណេញបានជាង១៤១លានដុល្លារ៕