(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចបង្កើតគណៈកម្មការត្រួតពិនិត្យ ការអនុវត្តពិន័យអន្ដរការណ៍ចំពោះបុគ្គល ដែលមិនគោរពវិធានការរដ្ឋបាល និងវិធានការសុខាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១០ និងជំងឺកាចសាហាវប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរទៀត ក្នុងភូមិសាស្ដ្រខេត្តព្រះសីហនុ។

ក្នុងសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានគណៈកម្មការត្រួតពិនិត្យនេះ មានប្រធានមួយរូប, អនុប្រធាន៣រូប និងសមាជិកចំនួន៨រូប។

ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តព្រះសីហនុ៖