(ព្រៃវែង)៖ រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញមនុស្សចំនួន១៥នាក់បន្ថែមទៀត វិជ្ជមានជំងឺកូវីដ១៩ ដែលសុទ្ធតែជាអ្នកធ្វើដំណើរមករាជធានីភ្នំពេញ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តព្រៃវែង បានបញ្ជាកថ់ា ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទង និងប៉ះពាល់ដោយផ្ទាល់ ឬប្រយោល ជាមួយបុគ្គលវិជ្ជមានកូវីដ១៩ទាំង១៥នាក់នេះ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាព រយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរ ដើម្បីយកសំណាក និងធ្វើចត្តាឡីស័ក។

រដ្ឋបាលខេត្តព្រៃវែង សូមបន្តអំពាវនាវឲ្យប្រជាពលរដ្ឋរស់នៅក្នុងខេត្តព្រៃវែងទាំងអស់ ចូលរួមអនុវត្តវិធានការ «៣កុំ និង៣ការពារ» និងត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព។

រដ្ឋបាលខេត្ត បានបញ្ជាក់ថា សម្រាប់ខេត្តព្រៃវែងមានអ្នកកូវីដ១៩ សរុប១៥១នាក់ ក្នុងនោះជាសះស្បើយ៧៨នាក់,ស្លាប់៣នាក់, លាប់ឡើងវិញ២នាក់ និងកំពុងសម្រាកព្យាបាលចំនួន៦៩នាក់៕