(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ បានសម្រេចបើកដំណើរការឡើងវិញនៅភូមិ-ឃុំមួយចំនួន ក្នុងមូលដ្ឋានស្រុកកងមាស ក្រោយបិទមួយរយៈដោយសារប្រជាពលរដ្ឋមានកើតជំងឺកូវីដ១៩។
ក្នុងសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News បញ្ជាក់ថា ភូមិ-ឃុំ ដែលត្រូវបើកដំណើរការឡើងវិញ នៅស្រុកកងមាស នោះរួមមាន៖
* ឃុំស្ដៅ
* ឃុំរកាអារ
* ឃុំកងតាណឹង
* ភូមិអន្លង់គគីរ និងភូមិគងជ័យ ឃុំព្រែកុយ។
ខាងក្រោមនេះជាសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ចាម៖