(កម្ពុជា)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៣,៦០២,២៥៣នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ៧១,៦៧០នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។
ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ក្នុងចំណោមសមាជិកអាស៊ាន បន្ទាប់មកប្រទេសប្រទេសហ្វីលីពិន និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១៖
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ១,៧២៣,៥៩៦នាក់ (ស្លាប់ ៤៧,៤៦៥នាក់)
* ហ្វីលីពីន ឆ្លងចំនួន ១,១១៣,៥៤៧នាក់ (ស្លាប់ ១៨,៦២០នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៤៤៨,៤៥៧នាក់ (ស្លាប់ ១,៧២២នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ១៤២,៩៧៤នាក់ (ស្លាប់ ៣,២១០នាក់)
* ថៃ ឆ្លងចំនួន ៨៦,៩២៤នាក់ (ស្លាប់ ៤៥២នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦១,៤០៣នាក់ (ស្លាប់ ៣១នាក់)
* កម្ពុជា ឆ្លងចំនួន ២០,២២៣នាក់ (ស្លាប់ ១៣១នាក់)
* វៀតណាម ឆ្លងចំនួន ៣,៥៣៧នាក់ (ស្លាប់ ៣៥នាក់)
* ទ្បាវ ឆ្លងចំនួន ១៣៦២នាក់ (ស្លាប់ ១នាក់)
* ព្រុយណេ ឆ្លងចំនួន ២៣០នាក់ (ស្លាប់ ៣នាក់)៕