(កណ្តាល)៖ រដ្ឋបាលខេត្តកណ្តាល នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចបន្តដំណើរការអាជីវកម្មផ្សារគគីរ ជាបណ្ដោះអាសន្ន ស្ថិតក្នុងឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល រយៈពេល៧ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ និងធ្វើការរៀបចំសណ្តាបធ្នាប់ របៀបរៀបរយឡើងវិញ ឱ្យបានល្អប្រសើរនៅទីតាំងលក់ដូរ ក្នុងផ្សារស្អាងខាងជើង។

បើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទយលបានមុននេះបន្តិច បានឱ្យដឹងថា ក្នុងកំឡុងពេលនៃការបន្តផ្អាកជាបណ្តៅអាសន្ន បងប្អូនអាជីវករ និងប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធផ្ទាល់ ឬប្រយោលក្នុងព្រឹត្តិការណ៍ឆ្លងរាលដាលជំងឺកូវីដ១៩ នៅទីតាំងខាងលើ ត្រូវបន្តចូលរួមសហការជាមួយអាជ្ញាធរសមត្ថកិច្ច និងក្រុមការងារសុខាភិបាល ដើម្បីបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធ និងយកសំណាកទៅធ្វើតេស្តជាបន្ទាន់ នៅមន្ទីរពេទ្យបង្អែកស្អាង ព្រមទាំងអនុវត្តចូលរួមតាមវិធានការ «៣ការពារ និង៣កុំ» របស់រាជរដ្ឋាភិបាល និងវិធានការសុខាភិបាលជាចាំបាច់៕

ខាងក្រោមនេះជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកណ្តាល៖