(ភ្នំពេញ)៖ លោក អៀ ហាប់ រស់នៅផ្ទះលេខ២៣ស្ទួន ផ្លូវ៣៦៧ ភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងលោកស្រី ឃុន ស្រីនាថ រស់នៅផ្ទះលេខ១១២E ផ្លូវ១៦ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ
ខណ្ឌពោធិសែនជ័យ បានដាក់ពាក្យប្តឹងទៅកាន់ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ លើឈ្មោះ ប៉ិច ប៊ុនណារ៉ា អគ្គនាយកក្រុមហ៊ុន «ឡាយ អ៊ិន តារា» (LIAN DARA CO.,LTD) ពីបទ «ឆបោក» និងចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់។
ជាមួយគ្នានេះ ដើមបណ្តឹងក៏បានប្តឹងមនុស្ស២នាក់ទៀត ដែលជាបក្ខពួករបស់ឈ្មោះ អៀ ហាប់ ផងដែររួមមាន៖
*ទី១៖ ឈ្មោះ ហេង ស៊ុនហ័រ រស់នៅផ្លូវក្រុមទី១ ភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប បុគ្គលិកក្រុមហ៊ុន XB Global Co,.Ltd
*ទី២៖ ឈ្មោះ សុង ប៊ុនធឿន រស់នៅភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយទាមទារដែលជំពាក់ចំនួន ៧១,៣៦០ដុល្លារ, ទាមទារសំណងខូចខាតចំនួន២០០លានរៀល និងទាមទារសេវាកម្មច្បាប់ ចំនួន៥,០០០ដុល្លារ៕
ខាងក្រោមនេះជាពាក្យប្តឹងរបស់លោក អៀ ហាប់៖