(ត្បូងឃ្មុំ)៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់អំពីការរកឃើញមនុស្សចំនួន៤នាក់បន្ថែមទៀត ដែលវិជ្ជមានជំងឺកូវីដ១៩ រស់នៅស្រុកអូររាំងឪ, ស្រុកត្បូងឃ្មុំ និងក្រុងសួង ខេត្តត្បួងឃ្មុំ ជាអ្នកដំណើរមកពីរាជធានីភ្នំពេញ។

មនុស្សទាំង៤នាក់ ដែលទើបរកឃើញឆ្លងជំងឺកូវីដ១៩នោះ រួមមាន៖

* ទី១៖ ឈ្មោះ ម៉ោង វិចិត្រ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិក្បាលអូរ ឃុំដំរិល ស្រុកអូររាំងឪ
* ទី២៖ ឈ្មោះ លន់ ម៉ៃ អាយុ២៨ឆ្នាំ រស់នៅភូមិក្បាលអូរ ឃុំដំរិល ស្រុកអូររាំងឪ
* ទី៣៖ ឈ្មោះ លាង ម៉េងលី ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិធ្លក សង្កាត់សួង ក្រុងសួង
* ទី៤៖ ឈ្មោះ ព្រុំ ហុន ភេទប្រុស អាយុ៧៩ឆ្នាំ រស់នៅភូមិទួលសំបូរ ឃុំជប់ ស្រុកត្បួងឃ្មុំ។
បច្ចុប្បន្នអ្នកវិជ្ជមានជំងឺកូវីដខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកព្រះនរោត្ដម សីហនុ ត្បូងឃ្មុំ និងមន្ទីរពេទ្យបង្អែកពញាក្រែក៕

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ៖