(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចដាក់ឱ្យដំណើរឡើងវិញភូមិស្វាយទាប ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម បន្ទាប់ពីផ្អាកដំណើរការមួយរយៈ ចាប់ពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ តទៅ។ នេះបើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន៕