(ត្បូងឃ្មុំ)៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់អំពីការរកឃើញ មនុស្សចំនួន៤នាក់បន្ថែមទៀត ដែលវិជ្ជមានជំងឺកូវីដ១៩។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

មនុស្សទាំង៤នាក់ដែលទើបរកឃើញឆ្លងជំងឺកូវីដ១៩នេះ រួមមាន៖

* ទី១៖ ឈ្មោះ បិន ឡាម៉ង់ ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិដីដុះ ឃុំប៉ើស២ ស្រុកក្រូចឆ្មារ
* ទី២៖ ឈ្មោះ សាន់ ចាន់វិសិទ្ធ ភេទប្រុស អាយ៣ឆ្នាំ រស់នៅភូមិដីដុះ ឃុំប៉ើស២ ស្រុកក្រូចឆ្មារ
* ទី៣៖ ឈ្មោះ ម៉ង់ សាមុន ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិចាន់ទូង ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ
* ទី៤៖ ឈ្មោះ ស៊ន់ សង្ហា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិក្បាលអូរ ឃុំដំរិល ស្រុកអូររាំងឪ។

រដ្ឋបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា បច្ចុប្បន្នអ្នកវិជ្ជមានជំងឺកូវីដ១៩ទាំង៤នាក់ខាងលើនេះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកព្រះនរោត្តម សីហនុ ត្បូងឃ្មុំ និងមន្ទីរពេទ្យបង្អែកពញាក្រែក៕