(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានផ្ញើសារថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្ដេចព្រះ បរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៦៨ យាងចូល ៦៩ ព្រះវស្សា ដែលប្រព្រឹត្តទៅនាថ្ងៃសុក្រ ៣កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១។ នេះបើយោងតាមលិខិតថ្វាយព្រះពរដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១។

នាឱកាសប្រកបដោយនក្ខត្តឫក្សឧត្ដុងឧត្ដមថ្លៃថ្លា «ទូលព្រះបង្គំយើងខ្ញុំ សូមសម្តែងនូវកតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅបំផុតចំពោះគុណូបការៈប្រកដោយព្រះរាជឫទ័យជ្រះថ្លា និងព្រះរាជសកម្មដ៏ឧត្តុង្គឧត្តមរបស់ព្រះករុណាជាអម្ចាស់លើត្បូង ដែលជាអង្គព្រះមហាក្សត្រប្រកបដោយទសពិធរាជធម៌ ក្នុងការបំពេញព្រះរាជកិច្ចដ៏មហាធំធេង ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងកូនចៅប្រជារាស្ត្រទូទៅ ឆ្ពោះទៅវឌ្ឍនភាព វិបុលភាព ជឿនលឿន ជីវភាពសម្បូរសប្បាយ និងរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ កិត្តិយស សុភមង្គល និងរុងរឿងថ្កុំថ្កើនជាកិច្ច»

ខាងក្រោមនេះ ជាលិខិតថ្វាយព្រះពរសម្តេចប្រធានរដ្ឋសភា៖