(ភ្នំពេញ)៖ កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV ត្រូវបានតុលាការអនុញ្ញាតឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន និងបានចាកចេញពីពន្ធនាគារហើយ បន្ទាប់ពីមានការដាក់ពាក្យស្នើសុំរបស់ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ហ៊ុន សែន ដឹកនាំដោយលោក គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន។

នៅរសៀលថ្ងៃទី១៣ ខែឧសភានេះ កញ្ញា មាន ពេជ្ររីតា បានទៅកាន់ការិយាល័យមេធាវីស័្មគ្រចិត្តសម្តេចតេជោសែន ដើម្បីសាកសួរអំពីរឿងរ៉ាវ ដែលបានកើតឡើងជាមួយឧកញ៉ា ហេង សៀ។

សូមជំរាបថា នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែង កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្នហើយ តាមការស្នើសុំរបស់ក្រុមមេធាវីស័្មគ្រចិត្តសម្តេចតេជោ ដឹកនាំដោយ លោក គី តិច៕

*** តាមដានព័ត៌មានផ្លូវការពីគ្រប់បណ្តាញរបស់ Fresh News !
App: http://onelink.to/freshnews
Join: https://t.me/freshnewsasia