(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ព្រមទាំងសមាជិក សមាជិកា មន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ផ្ញើសារថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៦៨ យាងចូល ៦៩ ព្រះវស្សា ដែលប្រព្រឹត្តទៅនាថ្ងៃសុក្រ ៣កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១។ នេះបើយោងតាមលិខិតថ្វាយព្រះពរដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១។

នាឱកាសប្រកបដោយនក្ខត្តឫក្សឧត្ដុងឧត្ដមថ្លៃថ្លា «ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតសម្តែងថ្វាយនូវព្រះកញ្ញូកតវេទិតាធម៌ដ៏ខ្ពង់ខ្ពស់បំផុតថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលព្រះអង្គទ្រង់តែងយកអស់ព្រះកាយពល និងព្រះរាជបញ្ញាញាណមិនចេះនឿយហត់ បំពេញព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តុមចំពោះជាតិ និងសាសនា។ ក្នុងកាលៈទេសៈដ៏លំបាកនៃការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ១៩ ព្រះអង្គបានប្រោសព្រះរាជទាន នូវព្រះរាជទ្រព្យផ្ទាល់ព្រះអង្គ និងបានគង់ប្រថាប់ជាម្លប់ដល់រាជរដ្ឋាភិបាល និងប្រជារាស្ត្រជានិច្ចនិរន្តរ៍។ ប្រជារាស្ត្រខ្មែរ មានភ័ព្វវាសនាខ្ពស់ដែលមានព្រះអង្គជាព្រះមហាក្សត្រប្រកបដោយទសពិធរាជធម៌ ធ្វើឱ្យសង្គមជាតិមានការឯកភាព ចម្រើនរុងរឿងលើគ្រប់វិស័យដោយទសបារមីដ៏ថ្លៃថ្លាវិសេសវិសាល និងព្រះរាជកិច្ចដឹកនាំដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ការធ្វើសង្គ្រាមប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩ នឹងទទួលបានជោគជ័យ ហើយសេដ្ឋកិច្ច-សង្គមនឹងវិលមករកប្រក្រតីភាពវិញក្នុងពេលដ៏ឆាប់ខាងមុខនេះ»

 ខាងក្រោមនេះ ជាលិខិតថ្វាយព្រះពរសម្តេចប្រធានព្រឹទ្ធសភា៖