(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប៨ករណី ក្នុងនោះ ករណីប្រើប្រាស់២ករណី, ជួញដូរ៦ករណី និងឃាត់ខ្លួនជនសង្ស័យ១៨នាក់។

របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន៤៦៣ករណី ឃាត់មនុស្ស៤០២នាក់ (ស្រី១៨នាក់)៕