(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចបន្ដអនុវត្តវិធានការ និងកំណត់ជា «តំបន់ក្រហម» «តំបន់លឿងទុំ» និង «តំបន់លឿង» ក្នុងភូមិសាស្ដ្រឃុំពើក ស្រុកអង្គស្នួល។

សេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានតំបន់ដែលត្រូវបានកំណត់នោះរួមមាន៖

* «តំបន់ក្រហម»៖ ផ្នែកខ្លះ នៃភូមិស្វាយជ្រុំ និងផ្នែកខ្លះ នៃភូមិអណ្ដូង (លើកលែងផ្នែកខ្លះដែលកំណត់ជាតំបន់លឿងទុំ) នៃឃុំបែកចាន

* «តំបន់លឿងទុំ»៖ ភូមិពងទឹក, ភូមិត្នោតម្ពើម ផ្នែកខ្លះ នៃភូមិស្វាយជ្រុំ (ស្ថិតនៅប៉ែកខាងជើង ចាប់ពីផ្លូវចូលភូមិផ្នែកខាងកើត ជាប់ផ្លូវជាតិលេខ៤) និងផ្នែកខ្លះនៃភូមិអណ្ដូង (ស្ថិតនៅប៉ែងខាងត្បូង ចាប់ពីផ្លូវបេតុង កែងនឹងដេប៉ូតេលា) នៃឃុំបែកចាន

* «តំបន់លឿង»៖ ភូមិកម្ពោតស្បូវ, ភូមិព្រៃបឹង, ភូមិចក នៃឃុំបែកចាន និងភូមិព្រៃពពេល នៃឃុំពើក។

ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តកណ្ដាល៖