(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃសុក្រ ទី១៤ ខែឧសភា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៣,៦៣៨,៨២២នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ៧២,២៦១នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ក្នុងចំណោមសមាជិកអាស៊ាន បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ១,៧៣១,៦៥២នាក់ (ស្លាប់ ៤៧,៧១៦នាក់)
* ហ្វីលីពីន ឆ្លងចំនួន ១,១២៤,៧២៤នាក់ (ស្លាប់ ១៨,៨២១នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៤៥៨,០៧៧នាក់ (ស្លាប់ ១,៧៨៨នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ១៤៣,០០៤នាក់ (ស្លាប់ ៣,២១២នាក់)
* ថៃ ឆ្លងចំនួន ៩៣,៧៩៤នាក់ (ស្លាប់ ៥១៨នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦១,៤៥៣នាក់ (ស្លាប់ ៣១នាក់)
* កម្ពុជា ឆ្លងចំនួន ២០,៦៩៥នាក់ (ស្លាប់ ១៣៦នាក់)
* វៀតណាម ឆ្លងចំនួន ៣,៧១០នាក់ (ស្លាប់ ៣៥នាក់)
* ទ្បាវ ឆ្លងចំនួន ១៤៨២នាក់ (ស្លាប់ ១នាក់)
* ព្រុយណេ ឆ្លងចំនួន ២៣១នាក់ (ស្លាប់ ៣នាក់)៕