(តាកែវ)៖ រដ្ឋបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ៥០នាក់បន្ថែមទៀត។

សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តតាកែវ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកនេះ បានបញ្ជាក់ថា អ្នកជំងឺរកឃើញឆ្លងថ្មីទាំង៥០នាក់ ជានិស្សិត អាជីវករ ជាងដែក និងកម្មករ កម្មការិនីរោងចក្រ ពលករ ដែលរកឃើញនៅស្រុកត្រាំកក់ ស្រុកអង្គរបូរី ស្រុកព្រៃកប្បាស ស្រុកបាទី និងស្រុកកោះអណ្តែត។

ជាមួយគ្នានេះ រដ្ឋបាលខេត្តតាកែវ បានអំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលអ្នកឆ្លងជំងឺកូវីដ១៩ ទាំង៥០នាក់ ត្រូវមកយកសំណាកធ្វើតេស្តរកកូវីដ១៩ នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតផ្ទះ ហើយត្រូវធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ៕