(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៤ ខែឧសភា នេះ បានសម្រេចបើកដំណើរការចេញ-ចូលឡើងវិញ នូវផ្សារកន្រ្តក ក្នុងក្រុងសៀមរាប និងភូមិពោធិ៍ ឃុំពង្រក្រោម ស្រុកជីក្រែង ឡើងវិញ។

យោងតាមសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តសៀមរាប ដែលបណ្ដាញសារព័ត៌មាន Fresh News ការបើកដំណើរការឡើងវិញនូវផ្សារកន្រ្តក ស្ថិតនៅភូមិកន្រ្តក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដែលជាប់ពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ បានចេញចូលក្នុងផ្សារនេះ។ អាជ្ញាធរបានសម្រេចបិទផ្សារនេះកាលពីថ្ងៃទី៣០ ខែមេសា។ ចំណែកឯភូមិពោធិ៍វិញ អាជ្ញាធរបានសម្រេចបិទខ្ទប់ភូមិនេះកាលពីថ្ងៃទី១ ខែឧសភា គឺភ្លាមៗបន្ទាប់ពីរកឃើញអ្នកភូមិ៣នាក់មានវិជ្ជមានកូវីដ១៩ និងមានប្រវត្តិទើបវិលត្រឡប់មកពីខេត្តព្រះសីហនុ៕

គួរបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃទី១៣ ខែឧសភា ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៧៩នាក់ បានព្យាបាលជាសះ-ស្បើយចំនួន២០នាក់ ស្លាប់១នាក់ និង៥៨នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕