(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង លែន និងធនាគារ ជីប ម៉ុង នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ បានសហការគ្នាផ្តល់កម្ចីទិញផ្ទះនៅ ជីប ម៉ុង លែន រហូតដល់៩៥% ដែលជាកម្ចីដ៏ច្រើនបំផុតពុំធ្លាប់មាន ដើម្បីចូលរួមជួយអតិថិជនសម្រេចក្តីស្រមៃ ចង់បានលំនៅឋាននៅ ជីប ម៉ុង លែន។

លោកឧកញ៉ា លាង ហួង (ហេនរី) អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង លែន បានបញ្ជាក់ថា «នេះគឺជាការផ្តល់ជូនអតិថិជននូវជម្រើសហិរញ្ញវត្ថុដ៏ប្រសើរបំផុត និងមិនធ្លាប់មានពីមុនសោះសម្រាប់អតិថិជន ដែលមានគម្រោងទិញលំនៅឋានណាមួយរបស់ ជីប ម៉ុង លែន តាមរយៈកម្ចីជាមួយធនាគារ ជីប ម៉ុង»

លោកឧកញ៉ា បានបន្ថែមថា ការជ្រើសរើសលំនៅឋាន ជីប ម៉ុង លែន គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត ពីព្រោះគ្រប់គម្រោងទាំងអស់របស់ ជីប ម៉ុង លែន តែងដំណើរការជានិច្ច មិនដែលអាក់ខានឡើយ បើទោះបីស្ថិតក្នុងស្ថានភាព នៃការផ្ទះរីករាលដាលនៃជំងឺកូវីដ-១៩ក្តី ដើម្បីប្រគល់លំនៅឋាន ជូនអតិថិជនឲ្យទាន់ពេលវេលា។

លោក John Bell អគ្គនាយកធនាគារ ជីប ម៉ុង បានថ្លែងថា កម្ចីទិញផ្ទះ នឹងអនុញ្ញាតឲ្យអតិថិជន អាចទិញលំនៅឋានក្នុងក្តីស្រមៃ នៅគ្រប់គម្រោងទាំងអស់របស់ ជីប ម៉ុង លែន ជាមួយអត្រាការប្រាក់ត្រឹមតែ០.៧៥% ក្នុងមួយខែតែប៉ុណ្ណោះ ហើយរយៈពេលកម្ចីបានវែងរហូតដល់២០ឆ្នាំទៀតផង។

លោក John Bell បានបញ្ជាក់ថា «ការសម្រេចចិត្តរបស់អតិថិជន នឹងលែងពិបាកទៀតហើយ ជាមួយការផ្តល់ជូនយ៉ាងអស្ចារ្យ ពីកិច្ចសហការរវាង ជីប ម៉ុង លែន និងធនាគា ជីប ម៉ុង»

គួរបញ្ជាក់ថា គ្រប់ពាណិជ្ជកម្មទាំងអស់របស់ ជីប ម៉ុង តែងឈរលើគោលតម្លៃរួមមួយ គឺជួយបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមក ដើម្បីបង្កើតលទ្ធភាពសម្បូរបែប ជូនអតិថិជន។

ការផ្តល់កម្ចីទិញផ្ទះរហូតដល់៩៥% ក្រោមការសហការរវាងធនាគារ ជីប ម៉ុង និង ជីប ម៉ុង លែន គឺជាឧទាហរណ៍ស្រាប់ ដើម្បីផ្តល់សេវាកម្មដ៏ល្អ ឥតខ្ចោះជូនអតិថិជនជាទីគាប់ចិត្ត៕