(កណ្ដាល)៖ ពលរដ្ឋចំនួនក្រីក្រចំនួន១៤២គ្រួសារ នៅភូមិដើមគរ សង្កាត់ដើមមាន ក្រុងតាខ្មៅ ទទួលបានអំណោយពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ តាមរយ:ក្រុមការងារចុះជួយភូមិដើមគរ ជាតំណាងរបស់លោកស្នងការ។

តំណាងលោកស្នងការគឺលោក ឱ ផាន់ណា អនុប្រធានទី១ ចុះជួយភូមិដើមគរ បានឲ្យដឹងថា លោករួមនិងក្រុមការងារ លោកមេភូមិនិងសហការី បាននាំយកអំណោយរបស់លោកប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានសង្កាត់ដើមមៀន ជូនដល់ប្រជាពលរដ្ឋ ក្រ១ ក្រ២ និងក្រជាក់ស្តែង និងកម្មកររោងចក្រទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធនៅតាមបន្ទប់ជួលក្នុងភូមិដើមគរ ចំនួន១៤២គ្រួសារក្នុងនោះមាន៖

*កម្មករតាមបន្ទប់ជួលចំនួន៥៥គ្រួសារ
*ក្រ១ ចំនួន១៣គ្រួសារ
*ក្រ២ ចំនួន២៩គ្រួសារ
*ក្រជាក់ស្តែង ចំនួន៤៥គ្រួសារ។

លោកបន្តថា ក្រុមការងារបាននាំយកអំណោយសម្រាប់០១គ្រួសារទទួលបាន៖

*អង្ករចំនួន១០ គីឡូក្រាម
*ទឹកត្រីចំនួន០២ដប
*ទឹកស៉ីអ៉ីវចំនួន០២ដប
*ត្រីខចំនួន០៥កំប៉ុង
*មីចំនួន០១កេស
*ម៉ាស់ចំនួន១០ម៉ាស់។

លោកបញ្ជាក់ថា ក្រុមការងារបានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋត្រូវអនុវត្តនូវវិធានសុខាភិបាល អនុវត្ត «៣កុំ ៣ការពារ» ឲ្យបានខ្ជាប់ខ្ជួនគ្រប់ៗរូបដើម្បីជៀសផុតពីការឆ្លងជំងឺកូវីដ-១៩ ផងដែរ៕