(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង បានបន្តរកឃើញ និងបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន៥នាក់ថ្មីបន្ថែមទៀត មានម្នាក់ជាកុមារី ដែលទើបតេស្តវិជ្ជមាននាថ្ងៃទី១៣ ខែឧសភា ម្សិលមិញ ជាពលករទើបវិលត្រឡប់មកពីប្រទេសថៃ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែឧសភានេះ។

បើតាមសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា ពលករទាំង០៥នាក់ ដែលវិជ្ជមានជំងឺកូវីដ១៩នេះរួមមាន៖

ទី១៖ ឈ្មោះ យឿន ហួច ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិអន្លង់តាម៉ុក ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង មុខរបរជាកម្មកររោងចក្រ នៅប្រទេសថៃ
ទី២៖ ឈ្មោះ ម៉ាប់ ស្រីមួយ ភេទស្រី អាយុ២៣ឆ្នាំ រស់នៅភូមិស្លាបប៉ាង ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង មានមុខរបរ ជាអ្នកលក់ដូរ នៅផ្សារប្រទេសថៃ
ទី៣៖ ឈ្មោះ ស៊ាន រ៉េត ភេទស្រី អាយុ២៩ឆ្នាំ រស់នៅភូមិឈូកតាជក់ ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង មានមុខរបរជាកម្មកររោងចក្រ នៅប្រទេសថៃ
ទី៤៖ ឈ្មោះ ស៊ាន ស៊ូ ភេទស្រី អាយុ៣៤ឆ្នាំ រស់នៅភូមិឈូកតាជក់ ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង មានមុខរបរជាកម្មកររោងចក្រ នៅប្រទេសថៃ
និងទី៥៖ ឈ្មោះ ឈយ ជិនតាណា ភេទស្រី អាយុ៥ឆ្នាំ ជាកូនរបស់ស៊ាន ស៊ូ។

អ្នកជំងឺកូវីដ១៩ ទាំង៥នាក់ខាងលើ បានវិលត្រឡប់មកពីប្រទេសថៃវិញ និងត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កកម្រិត១ នៅវិទ្យាល័យពេជ្រចិន្តា ស្រុកភ្នំព្រឹក និងបានយកសំណាកទៅវិភាគទទួលបានលទ្ធផលនៅថ្ងៃទី១៣ ខែឧសភា ឃើញវិជ្ជមានជំងឺកូវីដ១៩ ហើយបានបញ្ជូនមកព្យាបាលនៅមន្ទីពេទ្យបង្អែកស្រុកសំពៅលូន។

សូមបញ្ជាក់ថា ចាប់ពីមានករណីរាតត្បាតជំងឺកូវីដ១៩ ខេតកតបាត់ដំបង មានអ្នកកើតជំងឺកូវីដ១៩ ចំនួន៧៦នាក់ បានព្យាបាលជាសះស្បើយចំនួន ២៩នាក់ ករណីស្លាប់១នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៤៦នាក់៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តបាត់ដំបង៖