(កំពត)៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ បានរកឃើញករណីវិជ្ជមានកូវីដ១៩ ម្នាក់បន្ថែមទៀត នៅភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

រដ្ឋបាលខេត្តកំពត ក៏សូមអំពាវនាវដល់ប្រជាបលរដ្ឋដែលបានប៉ះពាល់ផ្ទាល់ ត្រូវរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលជាមួយអ្នកវិជ្ជមានខាងលើ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធជាមួយអ្នកដទៃទៀតឡើយ៕

ខាងក្រោមនេះ សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពត៖