(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេច ដោយបន្តផ្អាកដំណើរការផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់ក្នុងរាជធានីភ្នំពេញ រយៈពេល១សប្តាហ៍ថែមទៀត ចាប់ពីម៉ោងសូន្យ ថ្ងៃទី១៥ ដល់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១។

ជាមួយនឹងការសម្រេចនេះ រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំឲ្យនាយករដ្ឋបាលរាជធានីភ្នំពេញ ស្នងការរាជធានីភ្នំពេញ មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ អភិបាលនៃគណៈអភិបាលខណ្ឌទាំង១៤ ប្រធានមន្ទីរអង្គភាពក្រោមឱវាទ និងគណៈគ្រប់គ្រងផ្សារ ត្រូវអនុវត្តសេចក្តីណែនាំនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់៕