(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីសម្រេចបិទជាបណ្តោះអាសន្នទីតាំងផ្ទះចំនួន៣ខ្នង នៅភូមិទួលតាថុន ឃុំជ្រៃ ស្រុកមោងឫស្សី រហូតមានការជូនដំណឹងជាថ្មី។ នេះបើតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តបាត់ដំបង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ។

ក្នុងសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តបាត់ដំបងដដែលបានឱ្យដឹងថា គោលបំណងបិទខ្ទប់ជាបណ្តោះអាសន្ននូវផ្ទះទាំង៣ខ្នងនេះ ក្នុងគោលបំណងដើម្បីទប់ស្កាត់ការរីករាកដាលជំងឺកូវីដ១៩ ក្រោយពីបានរកឃើញឈ្មោះ កែម ឈុយ ភេទប្រុស អាយុ២៤ឆ្នាំ ដែលមកពីរាជធានីភ្នំពេញ និងបានពាក់ព័ន្ធជាមួយផ្ទះទាំង៣ខ្នង មានវិជ្ជមានជំងឺកូវីដ១៩ នាថ្ងៃទី១៤ ខែឧសភា ម្សិលមិញ៕

ខាងក្រោមនេះជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តបាត់ដំបង៖