(តាកែវ)៖ រដ្ឋបាលខេត្តតាកែវ បានសម្រេចបញ្ចប់ការបិទខ្ទប់ និងបើកឱ្យដំណើរការឡើងវិញនូវផ្សារត្រាំខ្នារ ស្ថិតនៅភូមិត្រាំខ្នារ ឃុំសូរភី ស្រុកបាទី ខេត្តតាកែវ ចាប់ពីម៉ោង១២៖០០នាទី ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះតទៅ។ នេះតើតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តតាកែវ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានមុននេះបន្តិច។

បន្ថែមពីនេះ រដ្ឋបាលខេត្តក៏បានអំពាវនាវដល់សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយ ណែនាំដល់ប្រជាពលរដ្ឋ និងអាជីវករនៅក្នុងផ្សារត្រាំខ្នារ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់តាមវិធានការ «៣កុំ និង៣ការពារ» ន ិងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល៕

ខាងក្រោមនេះជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តតាកែវ៖